អស្ចារ្យមែន! លើ iPhone មានមុខងារមួយជួយបុរសម្នាក់ធ្លាក់ជាប់ទឹកកក ឱ្យផុតគ្រោះបាត់បង់ជីវិតបាន
Raty Oun
APRIL 3 2022
អេឡិចត្រូនិក
195 views
1 min read

កាលពីដើមខែមេសាកន្លងទៅ បុរសម្នាក់ឈ្នោះ Tim Blakey ដែលជាគ្រូបង្វឹកជិះស្គីទឹកកកម្នាក់បានធ្វើការ អគុណទៅកាន់ក្រុមហ៊ុន Apple ព្រោះថាមុខងារ Emergency SOS នៅក្នុងទូរសព្ទ iphone បានជួយសង្គ្រោះជីវិតលោកអំពីការជាប់នៅក្នុងបំណាក់ទឹកកកដែលលោកបានធ្លាក់ចូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Appleinsider។

ប្រភពដដែលបានបន្តថា លោក Tim Blakey បានធ្លាក់ចូលទៅក្នុងបំណាក់ទឹកកកជម្រៅ 5m នៅទីក្រុង Zermatt ប្រទេសស្វីស កំឡុងពេលដែលលោកបានធ្វើដំណើរតែម្នាក់ឯងនៅក្នុងតំបន់នោះ បន្ទាប់ពីពេលដែលលោកបានធ្លាក់លោកបានព្យាយាមទាក់ទងទៅរកជំនួយប៉ុន្តែទាក់ទងមិនបានព្រោះនៅក្រោមនោះមិនមានសេវាទូរសព្ទនោះទេ ភ្លាមនោះគាត់ក៏បាននឹកឃើញថា ទូរសព្ទលោកមានមុខងារជំនួយបន្ទាន់ហើយមុខងារនេះពិតជាអាចជួយជីវិតលោកបានមែន។277743516 991150074867269 7094482328252125002 N

បន្ទាប់ពីការជួយសង្គ្រោះជីវិតបានជោគជ័យលោកបានថ្លែងអំណរគុណទៅកាន់ក្រុមអ្នកសង្គ្រោះ និង ក្រុមហ៊ុនទូរសព្ទ iphone ព្រោះនៅពេលដែលលោកធ្លាក់ចូលទៅនោះ ថ្មទូរសព្ទលោកនៅសល់ត្រឹមតែ ៣% ណាមួយនៅខាងក្រោមនោះគ្មានសេវាទូរសព្ទទៀត ប៉ុន្តែលោកនៅតែអាចទំនាក់ទំនងជាមួយក្រុមសង្គ្រោះបានជាធម្មតា។

គូសបញ្ជាក់ថា មុខងារ Emergency SOS នេះលោកអ្នកអាចធ្វើការស្នើសុំជំនួយពីភ្នាក់ងារផ្សេងៗដោយមិនចាំបាច់មានសេវាទូរសព្ទ ឬថ្មនៅបន្តិចបន្ទួចក៏ទាក់ទងបានដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia